រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងបានបង្កគ្រោះថ្នាក់ជាមួយម៉ូតូ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ក៏រកឃើញឈើគ្រញូងជាច្រើនកង់តូចៗនៅក្នុងរថយន្តនោះ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិជ្រោយអំបិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
អធិការរងនគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា រថយន្តល្មើសច្បាប់ម៉ាកហាយឡេនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ 2A - 1147 បើកបរដោយជនសង្ស័យម្នាក់បង្កគ្រោះថ្នាក់ចរាចរណ៍ដោយបើកបុកម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមចំណុចខាងលើ ក្រោយពេលបង្កហេតុភ្លាមៗជនសង្ស័យបានបើកទ្វារចុះពីលើរថយន្ត រួចរត់គេចបាត់ស្រមោលតែម្តង ។ បន្ទាប់ពីកើតហេតុកម្លាំងនគរបាលបានចុះអន្តរាគមន៍ ហើយបានបើកទ្វាររថយន្តចូលទៅ ស្រាប់តែប្រទះឃើញមានឈើគ្រញូងជាច្រើនកង់តូចៗតែម្តង ក៏សម្រេចយករថយន្ត និងវត្ថុតាងមកកាន់អធិការនគរបាលខណ្ឌ ដោយឡែកភាគីខាងម៉ូតូរងគ្រោះរងរបួសស្រាល ក៏សម្រេចត្រឡប់ទៅលំនៅឋានវិញ ។
Friday, August 4, 2017
Browse: Home
ទាល់តែជួបគ្រោះថ្នាក់ចរាចរណ៍ ទើបភ្ញាក់ផ្អើល
ទាល់តែជួបគ្រោះថ្នាក់ចរាចរណ៍ ទើបភ្ញាក់ផ្អើល
Posted by Unknown | at August 04, 2017
No comments
លោកអធិការរងបន្ថែមថា គិតត្រឹមនៅវេលាព្រឹកថ្ងៃទី៤ សីហានេះ សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់មន្ត្រីរដ្ឋបាលព្រៃឈើឱ្យមកទទួលយករថយន្ត ក៏ដូចជាវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីបន្ត ព្រោះករណីនេះជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើខុសច្បាប់ ៕
Tags:

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
Subscribe to:
Post Comments (Atom)
About Me
Twitter tweets
Discussion
Blogger templates. Proudly Powered by Blogger.
0 comments: